យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប Manchester United ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦។
លោក Erik ten Hag បានលើកឡើងថា៖ «ខ្ញុំរីករាយណាស់ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបដើម្បីបន្តធ្វើការជាមួយគ្នា។ ក្រឡេកទៅមើលកាលពី ២ឆ្នាំមុន យើងអាចមើលឃើញនៅមោទនភាពចំពោះពានរង្វាន់ចំនួនពីរ វាជាឧទាហរណ៍ដែលបង្ហាញអំពីការវិវឌ្ឍន៍ជាច្រើនពីកន្លែងយើងចាប់ផ្តើំម នៅពេលដែលខ្ញុំមកចូលរួមជាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងក៏ត្រូវតែច្បាស់ដែរថា វានៅមានការខិតខំប្រឹងប្រែងជាច្រើននៅខាងមុខ ដើម្បីឈានទៅដល់កម្រិតមួយដែលត្រូវបានរំពឹងទុកដោយក្លឹប Man United នឹងការប្រជែងដណ្តើមពាន Premier League និងពាននៅតំបន់អឺរ៉ុប។ នៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយក្លឹប យើងបានរកឃើញការរួបរួមពេញលេញនៅក្នុងចក្ខុវិស័យរបស់យើងសម្រាប់ការសម្រេចបាននូវគោលដៅទាំងនោះ ហើយយើងទាំងអស់គ្នាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើដំណើរជាមួយគ្នា»៕