Man Utd ចង់បានកីឡាកររបស់ក្លឹបបារាំង

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United និង PSG បានធ្វើការទំនាក់ទំនង់គ្នាជាថ្មីម្តងទៀតក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះសម្រាប់ការផ្ទេរកីឡាករ Manuel Ugarte ។

កីឡាករ Manuel Ugarte ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លឹបផ្សេងទៀតផងដែរ សម្រាប់ពេលក្លឹប PSG បានបើកចំហរការលក់កីឡាកររូបនេះនៅរដូវក្តៅនេះ ហើយគាត់រំពឹងទុកថានឹងចាកចេញ។

គាត់នឹងបើកចំហរក្នុងការចូលរួមជាមួយ United ទោះបីជាមិនបានលេង UCL ក៏ដោយ។ នៅពេលនេះ មិនទាន់មានការដាក់សំណើរផ្លូវការណ៍នោះទេ៕