យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ricardo Rodriguez បានទទួលសំណើរចំនួន ៣ពីក្លឹបនៅ Saudi Pro League ជុំវិញការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងសប្តាហ៍ខាងមុខនេះ។
កីឡាករ Rodriguez ដែលជាកីឡាករគ្មានតម្លៃផ្ទេរ បន្ទាប់ពីកុងត្រារបស់គាត់បានផុតជាមួយនឹងក្លឹប Torino នៅសប្តាហ៍នេះ។ គាត់បានប្រមូលសំណើរចំនួន ៣ បន្ទាប់ពីការប្រកួត ៣ដងសម្រាប់ក្រុមជម្រើសជាតិស្វីលនៅព្រឹត្តិការណ៍ Euros រហូតមកដល់ពេលនេះ៕