ក្លឹប Ipswich Town ចង់បានកីឡាកររបស់ក្លឹប Chelsea

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Ipswich Town បើកការពិភាក្សាជាមួយក្លឹប Chelsea ដើម្បីចុះហត្ថលេខាលើ Hutchinson លើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។ ឥឡូវនេះការចរចាកំពុងបន្តរវាងក្លឹប Ipswich Town និងក្លឹប Chelsea សម្រាប់កីឡាករ Omari Hutchinson ដើម្បីត្រលប់ទៅអតីតក្លឹបវិញ។

ទោះបីជាមានសំណើរពីក្លឹបនៅអាឡឺម៉ង់ ក៏ក្លឹប Ipswich Town ចង់ព្យាយាមក្នុងការចុះហត្ថលេខាយកកីឡាករម្នាក់នេះនៅក្នុងរដូវក្តៅ៕