អតីតតារាឆ្នើមក្លឹប Manchester United កីឡាករ Ashley Young បានធ្វើការចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Everton ដែលមានរយៈពេល ១ឆ្នាំទៀត កាលពីថ្ងៃអង្គារ៍កន្លងទៅ។
បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយ កីឡាករ Young បានប្រាប់ទៅកាន់ Everton’s official website ថា «វាជារឿងដែលខ្ញុំមិនបាច់គិតនោះទេ។ ខ្ញុំបាននិយាយទៅកាន់អ្នកចាត់ការទូទៅមុនចប់រដូវកាល។ គាត់បានសួរខ្ញុំថា ខ្ញុំចង់ធ្វើអ្វី ហើយចង់បន្តទេ ហើយខ្ញុំឆ្លើយភ្លាមថា បាទ ព្រោះខ្ញុំស្រលាញ់ពេលវេលារបស់ខ្ញុំនៅទីនេះ។ Kevin [Thelwell] ក៏ដូចគ្នាដែរ»៕