ដើម្បីទទួលបានកីឡាករ Douglas Luiz ក្លឹប Juventus ត្រូវបាត់បង់កីឡាករ ២នាក់ និងប្រាក់មួយចំនួនធំ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus និង Aston Villa បានឈានដល់ដំណាក់កាលចុងក្រោយនៃការប្តូរកីឡាករ Douglas Luiz ហើយ។

ក្លឹប Juventus នឹងអោយកីឡាករ Enzo Barrenechea, Samuel Iling Jr ជាមួយនឹងប្រាក់ ២៥លានអឺរ៉ូ ទៅកាន់ Aston Villa ហើយក្លឹប Juventus នឹងទទួលបានកីឡាក Douglas Luiz វិញ។ លោក Thiago Motta ចង់ចុះហត្ថលេខាយក Luiz ខណៈព័ត៌មានលម្អិតត្រូវបានបញ្ជាក់ ហើយការផ្ទេរគឺសម្រេច ១០០%៕