កីឡាករវ័យក្មេងរបស់អេស្ប៉ាញ Yamal បំបែកកំណត់នៅ Euro ២០២៤

0

ខ្សែ​បម្រើ​ស្លាប​វ័យ​ក្មេង​រូប​នេះ​បាន​បង្ហាញ​ពី​ទេព​កោសល្យ​ដ៏​អស្ចារ្យ​របស់​គេ​ដោយ​ទទួល​បាន​ការ​សរសើរ និង​បង្កើត​កំណត់ត្រា​សម្រាប់ Barcelona និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ កាលពីថ្ងៃសៅរ៍ គាត់បានក្លាយជាកីឡាករក្មេងបំផុតដែលបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រជើងឯកទ្វីបអឺរ៉ុប ដោយបំបែកកំណត់ត្រារបស់កីឡាករប៉ូឡូញ Kacper Kozlowski ដែលបានបង្ហាញខ្លួនក្នុង Euro ២០២០ នៅអាយុ ១៧ឆ្នាំ ២៤៦ថ្ងៃ។

អាជីពរបស់កីឡាករ Yamal បានឡើងទៅដល់ចំនុចខ្ពស់។ ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងឱ្យ Barcelona គាត់បានបំបែកកំណត់ត្រាជាច្រើន រួមទាំងជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតសម្រាប់ក្លឹបផងដែរ។ គាត់ក៏ជាកីឡាករវ័យក្មេងជាងគេដែរ ក្នុងការចាប់ផ្តើមការប្រកួត Champions League និងរួមចំណែករកគ្រាប់បាល់។ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ រូបគេរកបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន២ដង ចាប់តាំងពីបង្ហាញខ្លួនដំបូងក្នុងខែកញ្ញា ឆ្នាំ២០២៣។

កីឡាករ Yamal ទទួលបានកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីក្មេងជាងគេនៅ La Liga, Copa del Rey និង Spanish Super Cup ។

នៅពេលដែល កីឡាករ Yamal បានឈានជើងចូលទៅក្នុងទីលាន គឺក្រសែភ្នែកមនុស្សគ្រប់គ្នាបានសម្លឹងមកកាន់គាត់ ដើម្បីមើលថាតើគាត់អាចបង្កើតកំណត់ត្រាមួយផ្សេងទៀតដោយក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជើងឯកអឺរ៉ុបដែរឬទេ។ កំណត់ត្រាបច្ចុប្បន្នគឺកាន់កាប់ដោយកីឡាករអង់គ្លេស Jude Bellingham ដែលបានស៊ុតបញ្ចូលទីក្នុង Euro ២០២០ នៅអាយុ ១៨ឆ្នាំ និង ៤ថ្ងៃ៕