យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Theo Hernandez បាននិយាយអំពីអនាគតរបស់គាត់ថា៖ «ឥឡូវនេះខ្ញុំផ្តោត 100% លើព្រឹត្តិការណ៍ Euro។ មិនថាខ្ញុំនឹងនៅ Milan ឬចាកចេញទេ យើងនឹងដឹងពីរឿងនេះបន្ទាប់មក»។
បច្ចុប្បន្នក្លឹប AC Milan មិនបានទទួលបានសំណើរណាមួយសម្រាប់កីឡាករ Theo បើទោះបីមានការទាក់ទងជាមួយក្លឹប Bayern ក៏ដោយ។ Zlatan Ibrahimović ក៏បាននិយាយផងដែរថា «គាត់នឹងបន្តស្នាក់នៅ» កាលពីប៉ុន្មានថ្ងៃមុន៕