មកស្គាល់កីឡាករដែលមានអាយុក្មេង និងចាស់ជាងគេនៅ Euro ២០២៤

0

សម្រាប់ព្រឹត្តិការណ៍ UEFA Euro ២០២៤ គឺជាស្សនីយភាពដ៏អស្ចារ្យនៃកីឡាបាល់ទាត់ ដែលមានក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងតំបន់អឺរ៉ុប ចេញមកធ្វើការប្រកួតយ៉ាងស្វិតស្វាញ។ ហើយយើងអាចឃើញនៅទេពកោសល្យរបស់កីឡាករល្អៗ ក្នុងការទម្លោះតំបន់ការពាររបស់គូរប្រជែង ដើម្បីស្វែងរកនៅការស៊ុតបញ្ចូលទី។

តោះមកដឹងថាតើនៅក្នុងព្រឹត្តិការណ៍ Euro ២០២៤ នេះ ដែលកីឡាកររូបណាជាកីឡាករដែលមានអាយុតិចជាងគេ? ហើយកីឡាករមានអាយុច្រើនជាងគេ?

ឥលូវនេះយើងមកស្គាល់កីឡាករដែលមានវ័យក្មេងជាងគេ ៥រូប សម្រាប់ព្រឹត្តិការណ៍ Euro ២០២៤៖

១. Lamine Yamal មានអាយុ ១៦ឆ្នាំ ១១ខែ ១ថ្ងៃ
២. Warren Zaïre-Emery មានអាយុ ១៨ឆ្នាំ ៣ខែ ៦ថ្ងៃ
៣. Leo Sauer មានអាយុ ១៨ឆ្នាំ ៥ខែ ២៩ថ្ងៃ
៤. Semih Kiliçsoy មានអាយុ ១៨ឆ្នាំ ៩ខែ ៣០ថ្ងៃ
៥. Gabriel Sigua មានអាយុ ១៨ឆ្នាំ ១១ខែ ១៥ថ្ងៃ

ហើយសម្រាប់កីឡាករដែលមានអាយុច្រើនវិញនោះ រួមមាន៖

១. Pepe មានអាយុ ៤១ឆ្នាំ ៣ខែ
២. Cristiano Ronaldo មានអាយុ ៣៩ឆ្នាំ ៤ខែ
៣. Luka Modric មានអាយុ ៣៨ឆ្នាំ ៩ខែ
៤. Jesús Navas មានអាយុ ៣៨ឆ្នាំ ៦ខែ
៥. Giorgi Loria មានអាយុ ៣៨ឆ្នាំ ៤ខែ៕