យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ចំពោះការបន្តកុងត្រាថ្មីរបស់លោក Erik ten Hag នៅក្លឹប Manchester United មានភាពយឺតយ៉ាវដោយសារតែបញ្ហាពេលវេលាប៉ុណ្ណោះ។
ការចរចាដំណើរការទៅយ៉ាងល្អជាមួយភាគីទាំងសងខាងដែលជឿជាក់ថាកិច្ចសន្យាថ្មីនឹងត្រូវបានព្រមព្រៀងក្នុងពេលឆាប់ៗ។ វាអាចមានសុពលភាពពីរឆ្នាំបន្ថែមទៀត ដោយព័ត៌មានលម្អិតនៅស្ថិតក្នុងការពិភាក្សា៕