Fabian Hürzeler ត្រូវបានទាក់ទងដោយក្លឹបនៅ Premier League

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton បានទំនាក់ទំនងទៅកាន់ក្លឹប St. Pauli ក្នុងគោលបំណង់ចង់បានអ្នកចាត់ការវ័យ ៣១ឆ្នាំ លោក Fabian Hürzeler។

ការចរចារវាងក្លឹបទាំង២កំពុងធ្វើឡើង ដោយពិភាក្សាទៅលើបញ្ហាប្រាក់សំណង បន្ទាប់ពីការពិភាក្សាដ៏វិជ្ជមានជាមួយនឹងលោក Fabian Hürzeler អំពីគម្រោង និងព័ត៌មានលម្អិតអំពីកុងត្រា។

លោក ​Fabian Hürzeler ដែលកើតនៅខែកុម្ភៈ ឆ្នាំ១៩៩៣ បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងច្បាស់ ក្នុងការចង់មកជំនួសកន្លែងរបស់ Roberto de Zerbi អោយបានកាន់តែឆាប់ ប្រសិនជាអ្វីៗដំណើរការតាមផែនការ៕