Dortmund នៅតែប្រកាន់ជំហរចង់បានកីឡាកររបស់ Chelsea

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើរដំបូងរបស់ក្លឹប Borussia Dortmund សម្រាប់ផ្ទេរយកកីឡាករ Ian Maatsen នឹងមានតម្លៃប្រហែល ២៥លានអឺរ៉ូ សម្រាប់ការចាប់ផ្តើរចរចាជាមួយនឹងក្លឹប​ Chelsea។

តម្លៃផ្តាច់កុងត្រារបស់ Ian Maatsen ប្រមាណ ៣៥លានផោន។ កីឡាករ Maatsen ជាអាទិភាពរបស់ក្លឹប Dortmund ប៉ុន្តែពួកគេត្រូវការតម្លៃទាបជាងនេះ ឫត្រូវពិចារណាទៅលើជម្រើសផ្សេង៕