យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United នឹងនាំយកខ្សែការពារឆ្វេងថ្មីសម្រាប់រដូវក្តៅនេះ ដូចដែលបានរាយការណ៍កាលពីខែមីនា។
កីឡាករ Milos Kerkez ដែលជាកីឡាករម្នាក់ត្រូវបានតាមដានសម្រាប់តំណែងមួយនេះ។ មិនមានការពិភាក្សាណាមួយនោះទេ ប៉ុន្តែគាត់បានទទួលការកោតសរសើរពីក្លឹប។ ក្លឹប Bournemouth មិនមានបំណង់ចង់អោយកីឡាកររូបនេះចាកចេញដោយងាយស្រួលនោះទេ ដោយពួកគេនឹងទាមទារនៅតម្លៃដ៏ខ្ពស់មួយសម្រាប់កីឡាករ Kerkez៕