យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Laporta និយាយអំពីការទិញកីឡាករ Zubimendi ឫក៏ Joshua Kimmich ថា៖
«ខ្ញុំមិនគិតថាយើងនឹងទិញកីឡាករល្បីៗនោះទេ ហើយយើងក៏មិនមានគម្រោងលក់តារាឆ្នើមរបស់យើងដូចគ្នា។ យើងកំពុងស្វែងរកខ្សែបម្រើស្លាបថ្មី និងខ្សែបម្រើថ្មី។ យើងក៏មានកីឡាករខ្លួនឯងដែលមានទេពកោសល្យ ដែលអាចមកលេងនៅក្នុងតំណែងនេះ»៕