យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Mats Hummels និយាយអំពីកុងត្រារបស់គាត់ដែលនឹងផុតនៅក្នុងខែនេះជាមួយក្លឹប Dortmund ថា៖ «ខ្ញុំមិនទាន់បានធ្វើការសម្រេចចិត្តណាមួយអំពីអនាគតរបស់ខ្ញុំនៅឡើយទេ»។
ការចូលនិវត្តន៍នៅតែមិនទំនង់សម្រាប់កីឡាករ Hummels ដដែល។ គាត់មិនចង់ផ្លាស់ទៅអារ៉ាប៊ីសាអូឌីត ឫក៏អាមេរិក ខណៈក្លឹប Dortmund និងក្លឹបផ្សេងទៀតនៅតំបន់អឺរ៉ុបអាចជាជម្រើស៕