Cristiano Ronaldo បំបែកកំណត់ត្រានៅ Saudi Pro League

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រានៅ Saudi Pro League សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាល ដោយគាត់អាចស៊ុតបញ្ចូលទីគ្រាប់ទី ៣៥ នៅក្នុងការប្រកួតកាលពីយប់មិញ។

ស៊ុតបាន ៣៥គ្រាប់ និងបញ្ជូនបាល់ ១១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១ដងសម្រាប់ក្លឹប Al-Nassr។ កំណត់ត្រាពីមុនគឺ ៣៤គ្រាប់ស៊ុតបញ្ចូលទីក្នុងរដូវកាល ២០១៨-១៩ ដោយកីឡាក Hamdallah ហើយពេលនេះត្រូវបានបំបែកដោយកីឡាករ Cristiano Ronaldo៕