យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Xavi បាននិយាយអំពីពាក្យចចាមអារ៉ាមនៃការចាកចេញរបស់កីឡាករ Araujo នៅរដូវក្តៅនេះថា៖
«ខ្ញុំតែងតែនិយាយជាមួយ Roni ហើយគាត់ដឹងពីអ្វីដែលខ្ញុំគិត។ គ្មានការសង្ស័យលើអនាគតរបស់គាត់នៅខាងខ្ញុំនោះទេ។ គាត់ដឹងពីអ្វីដែលខ្ញុំចង់បានសម្រាប់អនាគតរបស់គាត់ ហើយគាត់សប្បាយចិត្តនៅទីនេះ»៕