យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mundo Deportivo បានអោយដឹងថាម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត ២០២២-២៣ ក្លឹប Al-Ittihad ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើអ្នកចាំទី Marc-Andre ter Stegen របស់ក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
អ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Barcelona កាលពីខែសីហាឆ្នាំមុន ដែលអាចធ្វើអោយគាត់ស្នាក់នៅជាមួយក្លឹបដល់ខែមិថុនា ឆ្នាំ ២០២៨៕