យោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាក្លឹបហង្សក្រហម Lierpool បានបន្ថយការចាប់អារម្មណ៍របស់ខ្លួនក្នុងការផ្ទេរយកខ្សែបម្រើ Teun Koopmeiners របស់ក្លឹប Atalanta។ ទោះបីជាមានព័ត៌មានចចាមអារ៉ាមអំពីកីឡាករវ័យ ២៦ឆ្នាំក្នុងការផ្ទេរមកក្លឹបហង្សក្រហម ខណៈពេលដែលអនាគតអ្នកចាត់ការថ្មីរបស់ក្លឹបលោក Arne Slot បានបញ្ជាក់ថាកីឡាករ Koopmeiners មិនមែនជាជម្រើសអទិភាពរបស់ក្លឹបនោះទេ។
ខ្សែបម្រើសញ្ជាតិហូឡង់ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក Slot នៅក្លឹប AZ Alkmaar ធ្លាប់ជាគោលដៅផ្ទេរដ៏សំខាន់របស់ក្លឹប Liverpool។ ទោះបីជាយ៉ាងណាក៏ដោយ ការវិវឌ្ឍន៍ថ្មីៗបង្ហាញថាការផ្ទេរយកកីឡាករ Koopmeiners មិនទាន់អាចកើតឡើងនោះទេ ខណៈគាត់មិនស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Liverpool ទៀតនោះទេ៕