យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីព័ត៌មានទាក់ទង់នឹងការដោះដូរកីឡាករនារដូវក្តៅខាងមុខថា៖
«យើងនឹងមិនលក់កីឡាករសំខាន់របស់ក្រុមនោះទេ វាជារឿងគួរអោយអស់សំណើច។ រៀងរាល់រដូវក្តៅ មានកីឡាករប្រមាណ ២០០នាក់ដែលទទួលបានការចាប់អារម្មណ៍ ហើយយើងលក់កីឡាករទាំងអស់នៅក្នុងក្រុមរបស់យើង…។ អ្នកបង្កើតចំណងជើងទាំងអស់នេះ ហើយនោះត្រូវទទួលខុសត្រូវពីរបៀបដែលអ្នកដាក់ចំណងជើងបែបនេះ»៕