Man Utd ចង់បានកីឡាករ Adrien Rabiot ព្រោះតែហេតុផលមួយនេះ

0

បរទេស៖ ក្លឹប Manchester United បានដាក់គោលដៅទៅលើកីឡាករ Adrien Rabiot ដែលគាត់អាចនឹងចាកចេញពីក្លឹប Juventus ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ។

ប្រាប់អ្នកសារព័ត៌មានអំពីអនាគតខ្លួន ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបាននិយាយថា៖ “ខ្ញុំមិនទាន់ចរចាលើកុងត្រាថ្មីជាមួយ Juventus នោះទេ។ គោលដៅរបស់ខ្ញុំ គឺស្វែងរកកន្លែងមួយសម្រាប់ Juventus ទៅលេង Champions League ម្តងទៀត។ ប្រសិនជាយើងបានកៅអីមួយ ពួកយើងនឹងចរចាគ្នា។ ទោះបីជាខ្ញុំប្រហែលជាមិននៅទីនេះនារដូវកាលក្រោយ ប៉ុន្តែបំណង់ប្រាថ្នារបស់ខ្ញុំគឺចង់ឃើញ Juventus លេងនៅ UCL ម្តងទៀត”៕