អនាគតរបស់ Martial ត្រូវបានបញ្ជាក់យ៉ាងច្បាស់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Anthony Martial ត្រៀមក្នុងការចាកចេញពីក្លឹប Manchester United ដោយគ្មានតម្លៃខ្លួន ហើយក៏គ្មានផ្លូវដែលគាត់នឹងប្តូរចិត្តនោះទេ។

ក្រោយចំណាយពេលអស់ ៩ឆ្នាំ បង្ហាញខ្លួន ៣១៧ប្រកួត និងស៊ុតបញ្ចូលទី ៩០គ្រាប់ ហើយនៅពេលនេះជាពេលដែលគាត់ត្រូវនិយាយលាពីក្លឹប Manchester United នៅរដូវក្តៅនេះ។ លោក Erik ten Hag បានបញ្ជាក់ថា Martialប្រហែលជាមិនអាចពាក់អាវបិសាចក្រហមទៀតនោះទេ ចាប់តាំងពីថ្ងៃនេះដល់ចុងរដូវកាល ។

Ten Hag បាននិយាយថា៖ “Martial បានហ្វឹកហាត់ ប៉ុន្តែខ្ញុំមិនច្បាស់ថាគាត់អាចនឹងលេងម្តងទៀតនោះទេនៅក្នុងរដូវកាលនេះ។ គាត់នៅចាំការវាយតម្លៃពីក្រុមគ្រូពេទ្យ”។

គួរបញ្ជាក់ Martial នឹងធ្វើការជ្រើសរើសក្លឹបថ្មីនៅខែបន្ទាប់ ដោយមានក្លឹបនៅទួរគី និងបារាំងដែលបានចាប់អារម្មណ៍គាត់៕