បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ten Hag គ្រូបង្វឹករបស់ក្លឹប Manchester United បាននិយាយអំពីអនាគតខ្លួនថា៖
“ការចាកចេញរបស់លោក John Murtough មិនប៉ះពាល់ដ៏ផែនការអនាគតរបស់ខ្ញុំនោះទេ។ ខ្ញុំធ្វើការបានយ៉ាងល្អជាមួយនឹងម្ចាស់សហកម្មសិទ្ធថ្មី។ វាមិនមានការផ្លាស់ប្តូរនោះទេ ហើយវាមិនប៉ះពាល់ដល់ផែនការដែលខ្ញុំធ្វើការនៅទីនេះទេ។ លក្ខខណ្ឌគឺល្អឥតខ្ចោះ ពួកគេនៅតែល្អឥតខ្ចោះ”៕