ទើបតែអាយុ ១៨ឆ្នាំ​ ប៉ុន្តែត្រូវក្លឹបយក្សនៅអេស្ប៉ាញចាប់អារម្មណ៍ទៅហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹប Real Madrid បានកំណត់គោលដៅរបស់ខ្លួនទៅលើយុវវ័យ Carlos Espi របស់ក្លឹប Levante។

កីឡាករ Espi ដែលមានវ័យ ១៨ឆ្នាំ បានបង្កើតនៅភាពភ្ញាក់ផ្អើលក្នុងបាល់ទាត់អេស្ប៉ាញ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប Levante នៅក្នុងលីគទី២របស់ប្រទេសកាលពីខែកុម្ភៈ។ លើសពីនេះទៀត គាត់បានលេងអោយក្រុមជម្រើសជាតិអេស្ប៉ាញនៅក្រោមអាយុ ១៩ឆ្នាំ ដោយបានបង្ហាញពីទេពកោសល្យ និងសក្តានុពលរបស់គាត់នៅលើឆាកអន្តរជាតិ។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​មាន​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​រក​បាន​គ្រាប់​បាល់​សរុប​ចំនួន ២០គ្រាប់​ក្នុង​សម្រាប់​ក្រុម​យុវជន និងក្លឹប Levante។ ទម្រង់លេងរបស់គាត់បានទាក់ទាញក្លឹប Real Madrid ដែលចង់ពង្រឹងនៅក្រុមរបស់ខ្លួនជាមួយនឹងកីឡាករវ័យក្មេងដែលមានទេពកោសល្យ៕