អតីតខ្សែកាពារឆ្នើមរបស់ក្លឹប Manchester United កីឡាករ Rio Ferdinand ជឿជាក់ថាកីឡាករ Marcus Rashford គួរតែពិចារណាក្នុងការចាកចេញពីក្លឹប Manchester United ដើម្បីស្តារអាជីពរបស់គាត់ឡើងវិញ។ កីឡាករ Rashford ដែលបានតស៊ូស្វែងរកនៅទម្រង់លេងរបស់ខ្លួនមកវិញនៅក្នុងរដូវកាលនេះ ទើបតែស៊ុតបញ្ចូលទីបាន ៨គ្រាប់ប៉ុណ្ណោះសម្រាប់ ៣៦ប្រកួត ចំពេលដែលក្លឹប Manchester United មានទម្រង់លេងមិនស៊ីសង្វាក់គ្នា។
លោក Ferdinand បានប្រាប់ Sky Bet’s Stick ថា៖ «ខ្ញុំគិតថាវាជាពេលវេលាដ៏សំខាន់នៅក្នុងអាជីពរបស់គាត់ឥឡូវនេះ គាត់មិនមែនជាក្មេងទៀតទេ»។
Ferdinand បន្ថែមទៀតថា៖ «ខ្ញុំគិតថាវាជាការសម្រេចចិត្តដ៏សំខាន់មួយដែលគាត់ត្រូវធ្វើឡើង។ គាត់ត្រូវមើលអំពីមនុស្សនៅជុំវិញគាត់ តើពួកគេជាមនុស្សត្រឹមត្រូវទេ? គាត់ត្រូវតែមើលវា ធ្វើជាម្ចាស់វា និងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនេះ»៕