Man Utd ចង់បានអ្នកចាំទីMarcin Bulka របស់ក្លឹប Nice!!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fichajes បានអោយដឹងថាក្លឹបយក្សនៅ Premier League បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកអ្នកចាំទី Marcin Bulka របស់ក្លឹប Nice នារដូវក្តៅខាងមុខ។

ទម្រង់លេងរបស់អ្នកចាំទី Bulka សម្រាប់ក្លឹបនៅបារាំងគឺំមានភាពទាក់ទាញយ៉ាងខ្លាំង។ ក្លឹបបិសាចក្រហមត្រូវប្រជែងជាមួយនឹងក្លឹប Real Madrid ដែលចង់ចុះហត្ថលេខាយកកីឡាករវ័យ ​២៤ឆ្នាំដូចគ្នា៕