យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាកីឡាករ Ivan Toney របស់ក្លឹប Brentford នារដូវក្តៅនេះ ដោយពួកគេចង់អោយមានការប្រកួតប្រជែងសម្រាប់កីឡាករ Rasmus Hojlund នៅក្នុងក្រុម។
ក្លឹប Chelsea និង Arsenal ក៏បានធ្វើការកោតសរសើរទៅលើកីឡាកររូបនេះ ហើយនៅពេលនេះគឺពួកគេមានគូរប្រជែងខ្លាំងៗសម្រាប់ផ្ទេរយកខ្សែប្រយុទ្ធអង់គ្លេសរូបនេះ៕