រឿង​នៅ​ពីក្រោយ​នៃ​ការ​អវត្តមាន​របស់ Malacia

0

ខ្សែការពារ​ស្លាប​ឆ្វេង​កីឡាករ Malacia មិន​មាន​វត្តមាន​សម្រាប់​ក្លឹ​ប Man Utd ក្នុង​រដូវ​កាល​នេះ​ទេ ជាមួយនឹង​ការ​បង្ហាញខ្លួន​ចុង​ក្រោយ​របស់​គាត់​សម្រាប់​ក្លឹ​ប​កាលពី ១០​ខែ​មុន​ក្នុង​ការ​ប្រកួត​ឈ្នះ ២-១ លើ​ក្រុម Fulham នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ក្នុង​រដូវ​កាល ២០២២-២៣ ហើយ​វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​គាត់ កំពុង​តស៊ូ​ជាមួយនឹង​បញ្ហា​សុភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​គាត់​។

ក្លឹ​ប​បិសាច​ក្រហម​មិន​ទាន់​ផ្តល់​ការ​ពន្យល់​ពេញលេញ​ណាមួយ​សម្រាប់​ការ​អវត្តមាន​របស់​កីឡាករ​រូប​នេះនោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fabrizio Romano បានអោយ​ដឹង​ថា​ស្ថានភាព​របស់ Malacia គឺជា​ការ​លំបាក​មួយ​។

អវត្តមាន​របស់​កីឡាករ Malacia បាន​ថ្វើ​អោយ​លោក Erik ten Hag បាន​ជួប​នៅ​បញ្ហា​ខ្វះខាត​នៅ​ជម្រើស​តំបន់​ការពារ​ស្លាប​ឆ្វេង ហើយ​កីឡាករ Luke Shaw ក៏​ត្រូវ​អវត្តមាន​ដោយសារ​បញ្ហា​របួស​សម្រាប់​រដូវ​កាលដែល​នៅ​សល់​។ ប្រភព​ដដែល​បានអោយ​ដឹង​ថា​ក្លឹ​ប Man Utd អាច​នឹង​សម្លឹង​រក​មើល​នៅ​ការ​ចុះហត្ថលេខា​យក​ខ្សែការពារ​ឆ្វេង​ថ្មី ប្រសិនជា​ស្ថានភាព​របស់​កីឡាករ Malacia នៅ​តែ​ជា​បញ្ហា​។

លោក Romano អ្នក​សារព័ត៌មាន​កីឡា​ម្នាក់​បាន​និយាយ​នៅ The United Stand ថា​៖ «​វា​ជា​ពេលវេលា​ដ៏​ស្មុគស្មាញ​មួយ​សម្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ​។ គាត់​ពិតជា​មានការ​តស៊ូ​។ ខ្ញុំ​គិត​ថា​ក្លឹ​ប Manchester United នឹង​ត្រូវធ្វើ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ខ្លះ​នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ ឬ​ច្រើន​ខែ​ទៀត ដើម្បី​បញ្ជាក់​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ចំពោះ Malacia»​។

លោក Ten Hag បាន​បញ្ជាក់​នា​ពេល​ថ្មី​ៗ​នេះ​ថា​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ ហើយ​កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ​ត្រូវ​ធ្វើការ «​ប្រយុទ្ធ​» ដើម្បី​អាច​ទទួល​បាន​តំណែង​របស់​គាត់​នៅ​ក្នុង​ជម្រើស ១១​នាក់ ប៉ុន្តែ​មិន​រំពឹង​ទុក​ថា​គាត់​អាច​នឹង​ត្រលប់​មក​ប្រកួតប្រជែង​ក្នុង​រដូវ​កាល​នេះ​ទេ​។ ក្លឹ​ប Man Utd នឹង​ត្រូវ​ជួប​ជាមួយ Brentford សម្រាប់​ការ​ប្រកួត​បន្ទាប់​នៅ Premier League នា​ថ្ងៃ​ទី​២០ ខែមីនា​៕