ប្រធាន​ក្លឹ​ប Barcelona បង្ហាញ​ជំនឿ​ចិត្ត​លើ Frenkie de Jong

0

ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta បាន​បង្ហាញ​ទំនុកចិត្ត​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់ Frenkie de Jong ចំពោះ​ក្លឹ​ប ដោយ​បញ្ជាក់​ថា ខ្សែបម្រើ​រូប​នេះ «​រីករាយ​ណាស់​» និង​គ្មាន​ចេតនា​ចាកចេញ​នោះ​ទេ​។

លោក Laporta បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Mundo Deportivo ថា​៖ «Frenkie de Jong រីករាយ​ណាស់​នៅ​ទី​នេះ​។ គាត់​តែងតែ​ប្រាប់​ខ្ញុំ​ថា​គាត់​ចូល​ចិត្ត​នៅ Barça ហើយ​យើង​រីករាយ​ជាមួយ Frenkie ផង​ដែរ​។ ខ្ញុំ​មិន​ព្រួយបារម្ភ​អំពី​អនាគត​របស់​គាត់​ទាល់តែ​សោះ​»​។

គួរ​បញ្ជាក់​ថា​កីឡាករ De Jong បាន​បង្ហាញខ្លួន​អោយ​ក្លឹ​ប Barcelona នៅ​គ្រប់​ព្រឹត្តិការណ៍​ក្នុង​រដូវ​កាល​នេះ ចំនួន ២៧​ប្រកួត និង​អាច​ស៊ុត​បញ្ចូល​ទី​បាន ២​គ្រាប់​ផង​ដែរ​។ ខាង​ក្លឹ​ប Barcelona នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយនឹង​ក្លឹ​ប Las Palmas នៅ​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា​នេះ​៕