មាន​ក្លឹ​ប​បី​ចង់បាន Eddie Nketiah

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Football Insider បានអោយ​ដឹង​ថា​ខ្សែប្រយុទ្ធ​ក្លឹ​ប Arsenal កីឡាករ Eddie Nketiah បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លឹ​ប​មួយ​ចំនួន​នៅ Premier League ដែល​នេះ​ជា​ឱកាស​សម្រាប់​គាត់​ក្នុង​ការ​ចាក​ចេញពី​ក្លឹ​ប​កាំភ្លើង​ធំ​នា​រដូវក្តៅ​ខាង​មុខ​។

ប្រភព​ដ​ដែរ​បានអោយ​ដឹង​ថា​កីឡាករ Nketiah បាន​ពិចារណា​ក្នុង​ការ​ចាក​ចេញពី​ក្លឹ​ប Arsenal ដើម្បី​ស្វែងរក​នៅ​ពេលវេលា​ប្រកួត​លើ​ទីលាន​បន្ថែម​ទៀត​។ ក្លឹ​ប Crystal Palace, Brentford និង Wolves សុទ្ធតែ​ជា​ក្លឹ​ប​ដែល​បញ្ជាក់​អំពី​ការ​ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​វ័យ ២៤​ឆ្នាំ​រូប​នេះ​។

គួរ​បញ្ជាក់​ថា​កីឡាករ Nketiah បាន​បង្ហាញខ្លួន​អោយ​ក្លឹ​ប Arsenal នៅ​ក្រប​ព្រឹត្តិការណ៍​ទាំងអស់​ចំនួន ៣៣​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៦​គ្រាប់​៕