ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានបង្ហើបអំពីមិត្តរួមក្រុមជម្រើសជាតិ Joao Neves ដែលកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford។
ខ្សែបម្រើ Bruno Fernandes បានប្រាប់ទៅកាន់ SportsTvPortugal ថា៖ «ខ្ញុំមិនដឹងទេថាពាក្យចចាមអារ៉ាមនេះពិត ឬមិនពិតនោះទេ ប៉ុន្តែខ្ញុំដឹងថាគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរដ៏ធំមួយ។ គាត់ជាកីឡាករដ៏ល្អម្នាក់ គាត់ជាប់ក្នុងក្រុមជម្រើសជាតិ… វាជាមូលហេតុដែលក្លឹបធំចង់បានគាត់»៕