បរទេស៖ ក្លឹបយក្សនៅ Premier League ដូចជាក្លឹប Chelsea និង Arsenal បានសម្លឹងឃើញខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig សម្រាប់ទីផ្សារដោះដូរខាងមុខ។ ហើយក្លឹបទាំង ២កំពុងតែសិក្សាទៅលើតម្លៃខ្លួនរបស់ Benjamin Sesko ដើម្បីអាចចុះហត្ថលេខាផ្ទេរយកគាត់បាន។

នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាកីឡាករ Benjamin Sesko មានតម្លៃផ្តាច់កុងត្រាប្រមាណ ៤៣លានផោន ហើយសម្រាប់តម្លៃនេះ គឺក្លឹបទាំង ២ មានលទ្ធភាពក្នុងការចំណាយដូចគ្នា៕