បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Lazio ដែលបានចែកផ្លូវជាមួយនឹងលោក Maurizio Sarri កាលពីសប្តាហ៍មុន បានសម្រេចចិត្តតែងតាំងលោក Igor Tudor អតីតគ្រូបង្វឹករបស់កលឹប Marseille ធ្វើជាគ្រូបង្វឹកបន្ទាប់របស់ក្លឹប Lazio។

បុរសសញ្ជាតិក្រូអាត់រូបនេះនឹងចុះហត្ថលេខាជាមួយក្លឹប Lazio យ៉ាងយូរនៅថ្ងៃនេះ ដោយកុងត្រាមានសុពលភាពដល់ឆ្នាំ ២០២៥៕
