បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានត្រៀមរួចរាល់ក្នុងការចេញមកប្រជែងជាមួយនឹងក្លឹប Chelsea និង Manchester City ក្នុងការចុះហត្ថលេខាយកខ្សែការពារ Giorgio Scalvini របស់ក្លឹប Atalanta នៅរដូវក្តៅនេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ជាមួយនឹងកីឡាករ Raphael Varane អាចនឹងចាកចេញពីក្លឹបនាចុងរដូវកាលនេះ ហើយក្លឹបបិសាចក្រហមកំពុងសម្លឹងរកមើលជម្រើសដែលសាកសមមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិបារាំងរូបនេះ ហើយកីឡាករវ័យ ២០ឆ្នាំរូបនេះ គឺសាកសមទៅនឹងផែនការរបស់លោក Erik ten Hag តែម្តង៕