បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich បានត្រៀមរួចរាល់ក្នុងការផ្តល់នៅកុងត្រាថ្មីសម្រាប់កីឡាករ Jamal Musiala ដែលកំពុងត្រូវបានចាប់អារម្មណ៍ដោយក្លឹបមួយចំនួននៅអឺរ៉ុប ដោយក្នុងនោះរួមមាន Manchester City ផងដែរ។

ការបន្តកិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់គឺជាអាទិភាពទីមួយ របស់ក្លឹបនៅពេលនេះ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ២០២៦ ។ ក្លឹបត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូនកីឡាករនូវការដំឡើងប្រាក់ខែ៕