Chelsea សម្លឹងឃើញខ្សែការពារវ័យក្មេង Leny Yoro

0

បរទេស៖ ក្លឹប Chelsea បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប Lille កីឡាករ Leny Yoro ដោយគាត់ជាជម្រើសក្នុងការមកជំនួសកីឡាករ Thiago Silva។

Leny Yoro

នេះបើយោងតាមការចេញផ្សាយរបស់របស់ The Standard បានអោយដឹងថាកីឡាករ Yoro មានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹបជាច្រើននៅក្នុងរដូវកាលនេះ ហើយនៅពេលនេះក្លឹប Chelsea ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ១៨ឆ្នាំនេះដូចគ្នា។ កុងត្រារបស់កីឡាករ Silva នឹងផុតនៅរដូវក្តៅនេះ ដោយពួកគេកំពុងសម្លឹងរកមើលខ្សែការពារកណ្តាលវ័យក្មេង៕