បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹថាគ្រូបង្វឹកក្លឹប Brighton លោក Roberto De Zerbi ក៏ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះរបស់ក្លឹប Bayern ដែលអាចមកជំនួសកន្លែងរបស់លោក Thomas Tuchel នារដូវក្តៅនេះផងដែរ។

ហើយបើយោងតាមការចេញផ្សាយរបស់ Sky Germany កាលពីដើមសប្តាហ៍បានអោយដឹងថាខាងក្លឹប Bayern និងគ្រូបង្វឹកក្លឹប Bayer Leverkusen លោក Xabi Alonso ក៏បានចាប់ផ្តើមពិភាក្សាទៅលើការផ្ទេរនារដូវក្តៅផងដែរ។ បេក្ខភាពគ្រូបង្វឹករបស់ក្លឹប Bayern រូបនេះ ក៏ជាគោលដៅចំបង់របស់ក្លឹប Liverpool ដូចគ្នា៕