បរទេស៖ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបង្ហាញពីមូលហេតុដែលក្លឹបសម្រេចចិត្តបញ្ចប់ការខ្ចីជើងរបស់ Sergio Reguilon បន្ទាប់ពីរយៈពេលប្រាំមួយខែ។

បុរសញ្ជាតិហូឡង់បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “បុគ្គលិកពេទ្យបានធានាចំពោះខ្ញុំថាកីឡាករ Shaw និងកីឡាករ Malacia អាចនឹងជួយក្រុមបាននៅខែមករា ហើយដូច្នេះអ្នកនឹងមានខ្សែការពារឆ្វេង ២នាក់។ ហើយអ្នកក៏មានកីឡាករជម្រើសទី៣ ទៀត ដូច្នេះខ្ញុំមានអារម្មណ៍ខកចិត្តទៅលើរឿងនេះ”៕