បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Manchester United បានធ្វើការតាមដានយ៉ាងជិតដិតទៅលើខ្សែការពារ Gleison Bremer របស់ក្លឹប Juventus។ កីឡាករ Bermer ដែលមានវ័យ ២៦ឆ្នាំ បានផ្ទេរពីក្លឹប Torino មកកាន់ក្លឹប Juventus កាលពីរដូវក្តៅឆ្នាំ ២០២២ ក្នុងតម្លៃ ៥០លានអឺរ៉ូ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាយ៉ាងណា កីឡាករ Bermer នៅសល់កុងត្រា ៤ឆ្នាំទៀតជាមួយនឹងក្លឹប Juventus ហើយតម្លៃរបស់គាត់ប្រមាណ ៧០លានអឺរ៉ូ។ ពួកគេអាចនឹងលក់កីឡាករខាងលើ ដោយសារតែក្លឹបត្រូវការពង្រឹងនៅផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ ក្រៅពីក្លឹប Manchester United ក៏មានក្លឹប Tottenham Hotspur ដែលចាប់អារម្មណ៍ចំពោះកីឡាករ Bremer ដូចគ្នា៕