កំពត៖ ថ្ងៃអង្គារ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០២៤ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន របស់អធិការដ្ឋាននគរបាលក្រុងបូកគោ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមានចំនួន០២ ករណីផ្សេងគ្នា។ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន របស់អធិការដ្ឋាននគរបាលក្រុងបូកគោ ទទួលបានព័ត៍មានពីប្រជាពលរដ្ឋថាៈ មានការជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងយើងក៏ចុះល្បាតតាមភូមិសាស្ត្រខាង ក៏ប្រទះឃើញមុខសញ្ញាសង្ស័យខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។

១-ឈ្មោះសាំង ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំង រស់នៅភូមិទ្វីខាងត្បូង សង្កាត់ត្រើយកោះ ក្រុងកំពត។
*វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៌ សថ្លាចំនួន ០២កញ្ចប់តូច
-ទូរសព្ទ័ដៃ ០១គ្រឿង
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
– អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ កំលាំងប៉ុស្ដិ៍រដ្ឋបាល ឃុំម្រោមចុះល្បាតបានប្រទះឃើញជនសង្ស័យមួយក្រុម

កំពង់ជក់ថ្នាំញៀននៅចំណុចផ្លូវលំ ដែលស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត រួចធ្វើការឃាត់ខ្លួន
បានជនសង្ស័យចំនួន ០៥ នាក់។
១-ឈ្មោះ ថេង គឹមសេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រយឹង ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ
២-ឈ្មោះ នេន មុនថង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ព្រៃជើង ឃុំគោគព្រិច ស្រុកគិរីវង់ ខេត្តតាកែវ
៣-ឈ្មោះ កោល តឹង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ ភ្នុំឆ្មា ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត
៤-ឈ្មោះ ឆាន់ ប៉ាច ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិភ្នុំឆ្មា ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត
៥-ឈ្មោះ ម៉ក់ ចាន់ថន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

*វត្ថុតាងដកហូតរួមមាន៖
-ម្ស៉ៅក្រាមពណ៌ សថ្លាចំនួន ១១ កញ្ចប់តូច
-ម៉ូតូចំនួន ០២គ្រឿង
-ទូរសព្ទដៃ ០៣គ្រឿង
-ឧបករណ៍សម្រាប់ជក់មួយចំនួន

*វត្ថុតាងសរុបដកហូតរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាចំនួន ១៣កញ្ចប់
– ម៉ូតូចំនួន ០២គ្រឿង
– ទូរសព្ទដៃចំនួន ០៤គ្រឿង
– ឧបករណ៍សម្រាប់ជក់មួយចំនួន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៦នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
