បរទេស៖ នេះបើយោងតាមការចេញផ្សាររបស់ Daily Mail បានអោយដឹងថាទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប West Ham និង Tottenham Hotspur ក៏ដោយ ក៏ក្លឹប Chelsea មិនមានបំណង់ក្នុងការលក់ខ្សែបម្រើ Conor Gallagher នារដូវក្តៅខាងមុខ។

កុងត្រារបស់កីឡាករសញ្ជាតិអង់គ្លេសនេះនឹងផុតនៅឆ្នាំ២០២៥ ហើយក្លឹបបានទាមទារនៅតម្លៃប្រមាណ ៤៥លានផោន ប្រសិនជាចង់អោយកីឡាកររូបនេះចាកចេញពីក្លឹប៕