បរទេស៖ លោក Rafa Benitez បានសរសើរពីសមត្ថភាពយុទ្ធសាស្ត្ររបស់ Xabi Alonso ប៉ុន្តែបានព្រមានគាត់ពីការចូលទៅកាន់តួនាទីជាគ្រូបង្វឹករបស់ក្លឹប Liverpool ឆាប់ពេក។

បន្ទាប់ពីជោគជ័យរបស់គាត់ក្នុងការដឹកនាំ Leverkusen ឡើងដល់កំពូលនៃ Bundesliga ក្នុងឆ្នាំនេះ លោក Alonso គឺជាអ្នកនាំមុខយ៉ាងច្បាស់ក្នុងការស្នងតំណែងបន្តពីលោក Jurgen Klopp នៅ Anfield ។ តាមគំនិតរបស់លោក Benitez បានអោយដឹងថាសក្ដានុពលរបស់លោក Alonso ក្នុងនាមជាគ្រូបង្វឹកកំពូលត្រូវបានបង្ហាញឱ្យឃើញពេញមួយអាជីពរបស់គាត់ក្នុងនាមជាកីឡាករ ប៉ុន្តែគាត់បានព្រមានថា មិនគួរដាក់សម្ពាធទៅលើ Alonso អោយមានការផ្លាស់ប្តូរក្លឹប មកទទួលយកតំណែងជាអ្នកចាត់ការនៅក្លឹប Liverpool ៕
