អ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបាត់បង់តំណែងរបស់គាត់ទៅឲ្យ David Raya។
ចាប់តាំងការមកដល់របស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Ramsdale បានបង្ហាញខ្លួនត្រឹមតែ 10 ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
David Raya បានបង្ហាញខ្លួន 27 ដងសម្រាប់ក្រុម Arsenal ក្នុងរដូវកាលនេះ ដោយរក្សាបាន clean sheets ចំនួន 11 លើក និងរបូតគ្រាប់បាល់ចំនួន 23 គ្រាប់។
Ramsdale បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីកាលពីឆ្នាំមុន ដែលមានបំណងរក្សាគាត់នៅ Emirates រហូតដល់ឆ្នាំ 2026។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះគាត់បានត្រៀមខ្លួនចាកចេញពីក្លឹប ដូចដែលបានរាយការណ៍ដោយ Football Insider ក្នុងគោលបំណងដើម្បីលេងឱ្យបានទៀងទាត់។
គួរបញ្ជាក់ផងដែរថាក្លឹប Chelsea បានគេរាយការថាជាភាគីមួយក្នុងចំណោមភាគីដែលចាប់អារម្មណ៍លើអ្នកការពារសំណាញ់ទីវ័យ 25 រូបនេះ៕