ក្លឹបមួយនេះកំពុងតែធ្វើការបញ្ចុះបញ្ចូលខ្សែការពារ Alphonso Davies

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Real Madrid បានធ្វើការបញ្ចុះបញ្ចូលខ្សែការពារ Alphonso Davies របស់ក្លឹប Bayern Munich ហើយកីឡាករសញ្ជាតិកាណាដាបានប្រាប់ទៅកាន់ក្លឹបនេះថា គាត់នឹងចូលរួមជាមួយពួកគេនៅរដូវក្តៅ។

Alphonso Davies Bayern Munich 2023-24

ក្លឹបអធីរាជស Real Madrid បានធ្វើការបញ្ចុះបញ្ចូល Davies ដោយមិនអោយបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅអាឡឺម៉ង់ ដែលនឹងផុតនៅឆ្នាំ២០២៥ ហើយមានន័យថាក្លឹប Bayern អាចនឹងត្រូវលក់គាត់ដើម្បីបានប្រាក់ចំណូលខ្លះមកវិញសម្រាប់ទីផ្សារដោះដូរបន្ទាប់៕