បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបចំនួន ៣នៅ Premier League រួមមាន Arsenal, Liverpool និង Tottenham Hotspurs បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Adrien Rabiot របស់ក្លឹប Juventus នៅរដូវកាលក្រោយ។

កុងត្រារបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះជាមួយនឹងក្លឹបយក្សនៅ Serie A នឹងផុតកំណត់នៅចុងរដូវកាលនេះហើយ។ កីឡាករ Rabiot ទទួលបានឈ្នួល ៧លានអឺរ៉ូ ហើយក្លឹបចំនួន ៣ នៅអង់គ្លេសបានរាយការណ៍អំពីការហ៊ានចំណាយប្រាក់ឈ្នួលខ្ពស់ជាងនេះសម្រាប់គាត់៕