បរទេស៖ កីឡាករ Achraf Hakimi របស់ក្លឹប Paris Saint-Germain មានបំណងចង់ត្រលប់ទៅ Real Madrid ក្នុងរដូវកាលរដូវក្តៅឆ្នាំ២០២៥ ខណៈដែលគាត់អាចដើរតាម Kylian Mbappe ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាខ្សែការពារស្លាបរបស់ Paris Saint-Germain មានបំណងចង់រួមដំណើរជាមួយ Mbappe ទៅកាន់កីឡដ្ឋាន Santiago Bernabeu ក្នុងរដូវក្តៅឆ្នាំ២០២៥។ កុងត្រារបស់កីឡាករសញ្ជាតិម៉ារ៉ុកនឹងផុតកំណត់នៅឆ្នាំ២០២៦ ហើយដោយសារតែក្លឹប PSG មានការស្ទាក់ស្ទើរក្នុងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ គាត់ប្រហែលជាអាចបញ្ចុះបញ្ចូលក្លឹបឱ្យយល់ព្រមលើការផ្ទេរគាត់ទៅកាន់រដ្ឋធានីអេស្ប៉ាញវិញ៕
