បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាស្ថានភាពកីឡាករ Matthijs de Ligt នៅក្លឹប Bayern នឹងត្រូវវាយតម្លៃម្តងទៀតភ្លាមៗ នៅពេលដែលក្លឹបសម្រេចចិត្តថានរណានឹងមកធ្វើជាអ្នកចាត់ការថ្មីរបស់ក្លឹប។

កីឡាករ De Ligt ចង់លេងអោយបានច្រើន ហើយស្ថានភាពនេះ គឺមិនងាយស្រួលនោះទេ ក្រោមការដឹកនាំរបស់លោក Tuchel។ ខាងក្លឹប PSG ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានគាត់ ក្នុងទីផ្សារដោះដូរនាខែមករាកន្លងទៅផងដែរ ហើយខាងក្លឹប Premier League ក៏មានការចាប់អារម្មណ៍ចង់បានគាត់នាទីផ្សារដោះដូររដូវក្តៅខាងមុខ៕