ក្លឹបយក្សចំនួន ២ចេញមកប្រជែងគ្នាយកខ្សែការពារ Jarrad Branthwaite

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាលោក Ben Jacobs បានអោយដឹងថាក្លឹប Manchester United និង Tottenham Hotspur បានបង្ហាញការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាយកខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton។

Jarrad Branthwaite Everton 2023-24

លោក Jacobs បាននិយាយនៅកម្មវិធី GIVEMESPORT ថា៖ “ខ្ញុំគិតថាវានឹងក្លាយទៅជាសង្គ្រាមក្នុងការដេញថ្លៃ នារដូវក្តៅខាងមុខ។ ខ្ញុំគិតថាក្លឹប Tottenham ក៏នៅក្នុងនោះដែរ ហើយពួកយើងដឹងថា Real Madrid ក៏សម្លឹងមើលកីឡាកររូបនេះដែរកាលពីមុន។ វាជាការពិតដែលការនាំយកខ្សែការពារកណ្តាលវ័យក្មេងយ៉ាងហោចណាស់ម្នាក់សម្រាប់ក្លឹប Manchester United”៕