បរទេស៖ ក្លឹប Manchester United និងក្លឹប Arsenal អាចនឹងធ្វើការប្រកួតប្រជែងក្នុងការផ្ទេរយកកីឡាករ Joshua Zirkzee នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាររបស់ Fichajes បានអោយដឹងថាក្លឹបដែលមានមូលដ្ឋាននៅ Old Trafford ចង់បានខ្សែប្រយុទ្ធ Zirkzee របស់ក្លឹប Bologna ដែលបានស៊ុតបញ្ចូលទីបាន ៩គ្រាប់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីនៅរដូវកាលនេះ។ ក្លឹបបិសាចក្រហមក៏កំពុងសម្លឹងមើលខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich កីឡាករ Mathys Tel។

ក្លឹប Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Zirkzee វ័យ ២២ឆ្នាំ ដែលបានផ្ទេរមកកាន់ Serie A ពីក្លឹប Bayern កាលពីរដូវក្តៅមុន៕