បរទេស៖ នៅពេលដែលមានការចោទសួរថាលោក Ange Postecoglou ជាបេក្ខភាពម្នាក់ ក្នុងចំណោមច្រើននាក់ ក្នុងការទៅទទួលតំណែងជាគ្រូបង្វឹកក្លឹបហង្សក្រហមជំនួសលោក Jurgen Klopp ដោយលោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា៖

“ខ្ញុំអាចស្ថិតនៅក្នុងបញ្ជីរបស់ពួកគេ។ ខ្ញុំគិតថាខ្ញុំមិនចង់និយាយអ្វីទាំងអស់អំពីរឿងនេះ ពីព្រោះខ្ញុំមិនដែលគិតរឿងនេះនៅក្នុងខួរក្បាលរបស់ខ្ញុំនោះទេ ដោយខ្ញុំគិតថាវាមិនមែនជាអទិភាពនៃជីវិត និងអាជីពរបស់ខ្ញុំនៅពេលនេះទេ”៕